20Jun/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 20.06.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​ប៊្លូមិងតាន់ រដ្ឋមីនេសូតា បកអាក្រាតភាពក្បត់ជាតិខ្មែរទៅជួយយួនដែលជាសត្រូវជាតិរបស់ស្ដេចសីហនុ។ ៣–«នាទីតន្ត្រី» សុំជូនចម្រៀង​របស់ The Bee Gees ឈ្មោះ «To Love Somebody» និង «I Started A Joke»។ ៤–«ពីនេះពីនោះ» ចិនតៃវ៉ាន់ខ្លះយកចិត្តចិនកុម្មុយនីស្ត​ដុតទង់ជាតិអាមេរិក បណ្ដេញឲ្យអាមេរិកហ្គោហូម។ ផ្សេង-ផ្សេង។

19Jun/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 19.06.2022

១–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងឈិកាហ្គោ រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៦ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ២–«នាទីប្រលោមលោក» ​សុំជូនវគ្គទី ១៣ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» លោកម៉ម ពេជ្ជរិទ្ធ សុំជូន ចម្រៀងឧទ្ទិសដល់់ទិវាឳពុកឈ្មោះ «ពុក» ឬ «Dear Father» ដោយ «Small World, Small Band»​។ ៤–«ពីនេះពីនោះ» ទឹកដីបុរីអង្គរRead More…

18Jun/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 18.06.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយសំនួរពីរឿងផ្សេង-ផ្សេង។ ២–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនីសូតា ដោយយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។ ៣–«នាទីទេវកថាក្រិក» បន្តរៀបរាប់អំពី ទេពធីតានៃសង្គ្រាមនិងគតិបណ្ឌិត Athena។ ៤–«នាទីតន្ត្រី» សុំជូនចម្រៀងក្រិក “Thelo na me nioseis” ដោយ Nikos Vertis​។ ៥–«ពីនេះពីនោះ» សម្លាប់គ្នានៅអាមេរិកកាន់តែសាហាវ​ព្រោះទិញកាំភ្លើងបានងាយៗ — គេថាជនអាស៊ីត្រូវចៀសកុំទៅញិវយ៉ក — វិធីសំចៃប្រេងជៀន ប្រេងឆារ។

17Jun/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 17.06.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»​(វគ្គទី ១២)។ ៣–វគ្គទី ៤ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។ ៤–នាទីតន្ត្រីសុំជូនបទ «បេះដូងខ្មែរ»​ច្រៀងដោយលោក​ព្រាប​សុវត្ថិ។ ៥–«ពីនេះពីនោះ»​ Golden State Warriors ឈ្នះ Boston Celtics បានតំណែងជា NBA Champions qjnA 2022 — ចាប់កញ្ញាសេងធារីដាក់គុក​៦​ឆ្នាំ​បង្ហាញថាអាខ្វាងមហាផ្ដាច់ការ។

16Jun/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 16.06.2022

១–នាទី «សម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃរៀបរាប់ពីសំណាងល្អដែលបានរួចផុតពីនរកខ្មែរក្រហមកញ្ជះចិន​និងខ្មែរក្រហមកញ្ជះយួនរហូតបានមកនៅស.រ.អ.​ជួបជុំនឹងស្វាមីវិញ។ ២–នាទីនិទានអារ៉ាប់​សុំជូនវគ្គទី ១២ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៣–សេចក្ដីជូនដំណឹងរបស់លោកឱកសឿម ស្ដីពីការបង្កើតមូលនិធិខ្មែរសាធារណរដ្ឋ​ដែលមានខ្លួនលោកជាប្រធាន។ ៤–នាទីតន្ត្រីសុំជូនចម្រៀងមួយបទឈ្មោះ «ចំប៉ាបាត់ដំបង» ច្រៀងដោយលោក​ស៊ីនស៊ីសាមុត។ ៥–«ពីនេះពីនោះ»

15Jun/22

កម្មវិធីផ្សាយ ថ្ងៃពុធ 15.06.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ស្តីពីថា​តើត្រូវបន្ថយទុក្ខផ្លូវចិត្តដោយវិធីណា? ២–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» វគ្គទី២ ស្ដីពី ទេពធីតាអាធីណា។ ៣–វគ្គទី ៣ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។ ៤–នាទីតន្ត្រីសុំជូនបទ «Twist, Twist ខ្ញុំ!» របស់លោកជុំកែម។ ៥–«ពីនេះពីនោះ»​បែបសង្ខេប៖ បុណ្យផ្កាវត្តពោធិវង្ស Champs-sur-Marne ថ្ងៃ ១៩​ មិថុនា​–សុំកុំភ្លេចបុណ្យផ្កាបុរីអង្គរ​បូកដាល់អំបុក ៣ កញ្ញា ២០២២–ចៅតារៀនចប់បឋមភូមិ​នឹងចូល​ Middle School! យេ!

14Jun/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 14.06.2022

១–នាទី«រឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គ១៤) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ផ្អែកលើសៀវភៅលោក David Chandler។ ២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១១)។ ៣–នាទីតន្ត្រី ជូនចម្រៀងតែងនិងច្រៀងដោយ​អ្នកអង្គម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ​ឈ្មោះ «កូលាបស្រី»។ ៤–«ពីនេះពីនោះ»

13Jun/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 13.06.2022

១–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា ស្នើឲ្យបង្កើតគណៈកម្មការរំដោះជាតិនិងរដ្ឋាភិបាលក្រៅប្រទេស​ដើម្បីដឹកនាំការតស៊ូរំដោះជាតិពីយួន។ ២–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ៣–នាទីតន្ត្រីជូនចម្រៀងរបស់ព្រះនាងតូចជេនណា «At My Worst» ។ ៤–«ពីនេះពីនោះ» បរិភោគម្ទេសឲ្យល្មម​ — ដល់ពេលតស៊ូរំដោះជាតិទៀតហើយនៅ?

12Jun/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 12.06.2022

១–នាទី «វប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៥ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ២–នាទីប្រលោមលោក​សុំជូនវគ្គទី ១១ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៣–នាទីតន្ត្រីជូនចម្រៀងច្រើងដោយ Elvis Presley ឈ្មោះ «My Way»។ ៤–«ពីនេះពីនោះ» ស្ដីពីបុរីអង្គរ – រុស្ស៊ីនិងអ៊ុយក្រែន – ​ចិនប៉េកាំងនិងតៃវ៉ាន់។

11Jun/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 11.06.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយសំនួរពីរឿងផ្សេង-ផ្សេង។ ២–នាទីទស្សនៈអ្នកនិពន្ធ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនេសូតា ដោយយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។ ៣–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» ៤–នាទីតន្ត្រីសុំជូនចម្រៀងឈ្មោះ​«កូលាបស្រី» បទភ្លេងនិងទំនុកច្រៀងតែងដោយ​ម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ ​ច្រៀងដោយលោក ម៉ិញសុធីវណ្ណ។ ៥–«ពីនេះពីនោះ» ​