១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ លើកយកសុភាសិតដែលថា​«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» មកអធិប្បាយដោយតឿនពួកមនុស្សតិរច្ឆានដែលចូលចិត្តរំលោភសិទ្ធិអ្នកដទៃឲ្យចេះខ្លាចច្បាប់កម្មពៀរខ្លះផង។

២–«នាទីប្រលោមលោក​» សុំជូនវគ្គទី ១៦ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងមួយបទឈ្មោះ «La Vie en Rose» ជាចម្រៀងចាស់គម្រឹលតាំងពីសម័យចប់សង្គ្រាមលោកលើកទី​ ២ ថ្មីៗ។ ចម្រៀងនេះតែង​និងច្រៀងដោយអ្នកចម្រៀងបារាំងសែស Edith Piaf (កើតឆ្នាំ ១៩១៥​​​ – ស្លាប់នៅឆ្នាំ ១៩៦៣ ពេលអាយុបាន​ ៤៧ ឆ្នាំ)។

៤–«ពីនេះពីនោះ» ដោយ​សានសុវិទ្យ សូមជូនអត្ថបទ​របស់​លោកអ៊ឹងប៊ុនអាងក្នុង
ផ្សេង-ផ្សេង​ថ្ងៃ ៣០​ មិថុនា ​និងពីនេះបន្តិចពីនោះបន្តិច។ សុំកុំភ្លេច បុណ្យផ្កាសាមគ្គីដាល់អំបុក​អកអំបុកសំពះព្រះខែ នៅបុរីអង្គរ ថ្ងៃចុងសប្ដាហ៍ Labor Day ខែ ៩ ខាងមុខ។