១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួរពីរឿងផ្សេង-ផ្សេង។

លោកគ្រូសានសុជា

២–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនីសូតា ដោយបន្តយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។

លោក ជាតិ​ហង្សា

៣–«នាទីទេវកថាក្រិក» បន្តរៀបរាប់អំពី ទេពធីតានៃសង្គ្រាមនិងគតិបណ្ឌិត Athena។

រឿងរបស់មេឌូហ្សា

៤–«នាទីតន្ត្រី» សូមជូនចម្រៀង អំពីមេឌូហ្សា ដោយ Whitney Avalon។


Medusa «Plaything of the Gods»

៥–«នាទីពីនេះពីនោះ» ដោយសានសុវិទ្យ៖ តុលាការកំពូលអាមេរិកប្ដូរច្បាប់ចាស់ដែលចូលជាធរមានរាប់ទសវត្សហើយ​រឿង​មានកាំភ្លើងក្នុងការគ្រប់គ្រង​ក៏ដូចជាការរំលូតកូន​ដែលជារឿងខាងគណបក្សសាធារណរដ្ឋគាំទ្រ​ — មិនតែទួលគោកទេដែលទឹកជនលិច ស្រុកចិនខេត្តក្វាងទុងនិងខេត្តច្រើនទៀតទឹកលិចធ្ងន់ធ្ងរ ហើយខេត្តខាងជើងបែរជាក្ដៅហែងស្ទើរប្រេះក្បាល — លុយរូប្ល៍រុស្ស៊ីកើនតម្លៃខណៈដែលលុយនៅអាស៊ីមិនថា​ប្រាក់យូអាន់ ប្រាក់យេន ប្រាក់វ៉ូន ប្រាក់ប៉េសូទេ តម្លៃធ្លាក់ឲ្យរប៉ុយ។

អាមេរិកាំងប្រឆាំងការសម្រេចរឿងរំលូតកូន