១–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គទី ៧៤ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៤)។

៣–វគ្គទី ៦ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។

៤–«នាទីតន្ត្រី»​ សុំជូនចម្រៀងឈ្មោះ «មាគ៌ាអង្គរ»​​ ​ច្រៀងដោយព្រះនាងតូចនរោត្ត​ម ជេនណា Jenna Norodom.

៥–«នាទីពីនេះពីនោះ» ដោយ​សាន​សុវិទ្យ៖ រៀនពីសិង្ហបូរីរឿងកម្ចាត់សម្រាម​ដោះស្រាយបញ្ហាទឹកជន់ភ្នំពេញរាល់ឆ្នាំ​– តុលាការកំពូលអាមេរិកតម្លើងធ្មុងដាក់ពួកសេរីនិយមប្រឆាំងកាំភ្លើង​ — គ្រឿងសាងដំបូលបុស្បុកព្រះជីវ៍គយអនុញ្ញាតឲ្យដឹកមកបុរីអង្គរហើយ។