Podcast: Play in new window | Download
១–នាទី «សម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃរៀបរាប់ពីសំណាងល្អដែលបានរួចផុតពីនរកខ្មែរក្រហមកញ្ជះចិននិងខ្មែរក្រហមកញ្ជះយួនរហូតបានមកនៅស.រ.អ.ជួបជុំនឹងស្វាមីវិញ។

២–នាទីនិទានអារ៉ាប់សុំជូនវគ្គទី ១២ នៃរឿង ១០០១ យប់ឬ ឯកសហស្សរាត្រី។

៣–សេចក្ដីជូនដំណឹងរបស់លោកឱកសឿម ស្ដីពីការបង្កើតមូលនិធិខ្មែរសាធារណរដ្ឋដែលមានខ្លួនលោកជាប្រធាន។

៤–នាទីតន្ត្រីសុំជូនចម្រៀងមួយបទឈ្មោះ «ចំប៉ាបាត់ដំបង» ច្រៀងដោយលោកស៊ីនស៊ីសាមុត។

៥–«ពីនេះពីនោះ»

ពួករបបព្រៃផ្សៃចាប់សេងធារីដាក់គុក៦ឆ្នាំព្រោះក្បត់ជាតិ?

កុំស្រណោះពូទិនដែលកំពុងចាញ់សង្គ្រាមនៅអ៊ុយក្រែនព្រោះជាឃាតករសម្លាប់ជនស៊ីវិល បដិបក្ខនយោបាយ និងអ្នករិះគន់ដោយគ្រាប់រុក្កែត ថ្នាំពុល និងគ្រាប់កាំភ្លើង។