១–លោកថាច់ពីយ៉ាសម្ភាសលោកព្រឹទ្ធាចារ្យណនហ៊ីនៃក្រុងស៊ីនេ ប្រទេសបែលហ្ស៊ិកស្ដីពីលទ្ធផលនៃការបោះឆ្នោត​ថ្ងៃ ៥ ​មិថុនា ​២០២២។

២–នាទី «សម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃរៀបរាប់ពីសំណាងល្អដែលបានរួចផុតពីការប៉ុនប៉ងសម្លាប់ដោយពួកខ្មែរក្រហមប៉ុលពតជិត​១០​ដង។

៣–នាទីប្រលោមលោក​សុំជូនវគ្គទី ១០ ​នៃរឿង​១០០១​យប់​ឬ ឯកសហស្សរាត្រី។

៤–ចម្រៀងច្រៀងដោយព្រះនាងតូចជេនណានរោត្តម​ឈ្មោះ «ដួងចន្ទ»​។

៥–«ពីនេះពីនោះ» ខ្មោចមានមែនឬក៏អត់ សានសុវិទ្យថាបើមានម៉េចមិនដែលលង​សានសុវិទ្យ? អរគុណម៉ាដាម​លិម​សានីនពីប្រទេសបារាំង និង​លោក​បងបានលាភដែលជួយវិទ្យុខ្មែរពីភពលោក។