Podcast: Play in new window | Download
១–សេចក្ដីរាយការណ៍របស់តាជ័យបុរីអង្គរឬ អតីតប្រធានឱកសឿមស្ដីពីព្រឹត្តិការណ៍ដែលលោកបានឆ្លងកាត់កាលពីប៉ុន្មានថ្ងៃមុន។

២–នាទី «វប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៤ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

៣–នាទីប្រលោមលោកសុំជូនវគ្គទី ៩ នៃរឿង ១០០១ យប់ឬ ឯកសហស្សរាត្រី។

៤–ចម្រៀងអន្តរជាតិដោយកុមារីអន្តរសាសន៍ព្រះនាងតូចនរោត្តមជេនណា។

៥–«ពីនេះពីនោះ» ស្វាគមន៍ សមាជិកថ្មី អរគុណអ្នកគាំទ្រវិទ្យុខ្មែរពិភពលោកនិងបុរីអង្គរ។ បញ្ហាលួចបន្លំសន្លឹកឆ្នោតឆ្នាំ ២០២០ នៅអាមេរិកមិនទាន់ចប់ងាយៗទេ បើជឿកុនឯកសារ «2000 Mules»។
