09Apr/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 09.04.2022

១– នាទី«ទស្សនៈអ្នកនិពន្ធ»រៀបរៀងដោយលោកជាតិហង្សាពីសហរដ្ឋអាមេរិកដោយលោកបន្តលើកយកសៀវភៅរបស់លោកសោមសេកកុមារ​ស្ដីពីស្ដេចស៊ីហនុ​​និងអព្យាក្រឹតភាពកម្ពុជាមកអានជូនស្ដាប់។ ២–នាទី «ពីនេះពីនោះ» ស្ដីពីបុរីអង្គរ។

08Apr/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 08.04.2022

១–នាទី «សៀវភៅខ្មែរ» ដែលលោកសានសុវិទ្យនឹងអានសៀវភៅ«ចូរនាំគ្នាជ្រកក្រោមព្រះធម៌» និពន្ធដោយលោកបណ្ឌិត​យិន ឆេងស៊ន ជូនស្ដាប់។ ២–សម្លេងចលនារំដោះជាតិខ្មែរ​នៅអឺរ៉ុបជូនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​២៣​តុលា​១៩៩១។ ៣–ចម្រៀង «ស្នាមថើបដំបូង»​ ដោយកញ្ញារិទ្ធី លម្អងកេសរ​នៃវង់ «Small World, Small Band»។ ៤–នាទី «ពីនេះ-ពីនោះ» និយាយរឿងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ៖ រុស្ស៊ីត្រូវ មហាសន្និបាតទាត់ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស​ព្រោះសម្លាប់ប្រជាជនស៊ីវិលយ៉ាងព្រៃផ្សៃ–និយាយពីឈ្លបក្រុង The Five Stages of Urban Guerrilla Warfare–កំណាព្យ​សាបគំនិតរបស់លោកគ្រូអ៊ុកប៉ាត។

07Apr/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 07.04.2022

១–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹងកត់សម្គាល់ថាមានអ្នកខ្លះព្យាយាមការពារពួកខ្មែរក្រហមដែលអាក្រក់ជួជាតិ​ដោយ​បង្វែរកំហុសទៅឲ្យពួកយួនឯណានោះទៅវិញ។ ២–លោកប៉ែន វណ្ណូ នៃគណៈកម្មាធិការ​២៣​តុលា​១៩៩១ ជូនដំណឹងពីជំនួបខួប​៤៧​ឆ្នាំនៃ​ថ្ងៃ «១៧​មេសា​១៩៧៥»។ ៣–នាទី«ប្រលោមលោក»សូមជូនរឿង«សារាម៉ានី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer) ប្រែសម្រួលជាខ្មែរដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាង​ពីរដ្ឋចច្ចា។ ៤–ចម្រៀង «ទំនួញកោះត្រល់» ដោយលោកកុយ វណ្ណា​ពីប្រទេសបារាំង។ ៥–ម្ចាស់ធម្មិកោ​ថាខ្មែរនៅអាចទាមទារ​កោះត្រល់ពីយួនមកវិញបាន តែល្បងខ្វាងឲ្យទ្រង់ត្រៀមក្ដារម្ឈូស! ៦–«ពីនេះ-ពីនោះ» ប្រធានាធិបតី Zelensky លេងសង្គ្រាមឈ្លបក្រុង​ជាមួយ Putin ហើយថាជួសជុលរទេះតង់ត៍រុស្ស៊ី​បាន១០០​សម្រាប់បាញ់រុស្ស៊ីវិញ។

06Apr/22

កម្មវិធីផ្សាយ ថ្ងៃពុធ 06.04.2022

១–នាទីប្រជុំរឿងនិទានសូមជូនរឿង«ធនជ័យបណ្តាំប្រស្នា លោកេស្វរៈ» ស្រាវជ្រាវនិងចងក្រងដោយ​លោក គៀត ចាន់ថុន អតីតសិស្សសាលាវិចិត្រសិល្បៈ អានជូនស្ដាប់ដោយ​លោកសានសុវិទ្យ។ ២–បាឋកថារបស់លោកសាស្ត្រាចារ្យ​អាំង ជូលាន នៃមហាវិទ្យាល័យបូរាណវិទ្យា​ស្ដីពី​ «ព្រះលិង្គ» ឬ​ព្រលឹង ក្នុងការយល់ដឹងរបស់ខ្មែរ។ ៣–ចម្រៀង​ «បាត់អូន» ច្រៀងដោយ អ្នកអង្គម្ចាស់ស៊ីសិវត្ថិ​ប៉ាណារ៉ា​សិរីវុឌ្ឍ។ ៤–«ពីនេះ-ពីនោះ» ដោយ​សានសុវិទ្យ៖ ចូ​បៃដឹនធ្លាក់កូដ អាមេរិកាំង ៥៦% មិនគាំទ្រ គាំទ្រ​តែ ៤០% បក្សប្រជាធិបតេយ្យ​ចង់ដកចូ​ចេញពីតំណែង។ ហ្សេឡិនស្គី​នៃប្រទេសអ៊ុយក្រែន​ប្ដឹង​អ.ស.ប. និង តុលាការព្រហ្មទណ្ឌអន្តរជាតិ​រឿងរុស្ស៊ីសម្លាប់រង្គាលជនស៊ីវិលនៅ ក្រុង​ប៊ូឆា។

05Apr/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 05.04.2022

១–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុងណខ្រសរដ្ឋចច្ចា សហរដ្ឋអាមេរិក ជូនឯកសារ​ស្តីពី កម្ពុជានៅក្រោមឥទិ្ធពលសៀមនិងយួន។ ២–ភិក្ខុសាន​ សុជា បង្រៀនពីវិធីធ្វើឲ្យចិត្តស្ងប់។ ៣–សម្លេងចលនារំដោះជាតិខ្មែរ​ពីប្រទេសអឺរ៉ុប។ ៤–ចម្រៀង​រ៉ែប «ដីខ្មែរ» ដែលធ្វើឲ្យ​គា​ សុគន្ធ ជាប់គុក​១​ឆ្នាំ​។ ៥–«ពីនេះ-ពីនោះ» តើពូទិនក្លាយជាឧក្រឹដ្ខករសង្គ្រាមដោយសារអ្វី?

04Apr/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 04.04.2022

១– នាទី«សៀវភៅខ្មែរ»សូមលើកយកសៀវភៅ«ចូរនាំគ្នាជ្រកក្រោមព្រះធម៌ »និពន្ធដោយលោកបណ្ឌិត​យិនឆេងស៊ន និងអានជូនស្ដាប់​ដោយលោក​សានសុវិទ្យ។ ២–នាទី«ខ្មែរអើយក្រោក​ឡើង»រៀបរៀង​ដោយលោកជាតិហង្សាពីរដ្ឋមីនេសូតា សហរដ្ឋ​អាមេរិក។ ៣–ចម្រៀងលោកកុយវណ្ណា «ខ្មែរអើយក្រោកឡើង»។ ៤–«ពីនេះពីនោះ» ថ្ងៃច័ន្ទ៕

03Apr/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 03.04.2022

១–នាទី«ព្រះពុទ្ធសាសនា» ថ្ងៃនេះជូនបុច្ឆា-វិសជ្ជនាសម្តែងដោយព្រះតេជគុណសានសុជាស្តីពីចាស់ៗច្រើនតែឆាប់ខឹង។ ២–នាទី«សៀវភៅប្រលោមលោក»សូមជូនរឿង«សារាម៉ានី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer) បកប្រែដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាង​ពី Norcross, GA។ ៣–នាទី «មត៌កសំនៀងខ្មែរ» រៀបរៀងដោយ​លោក​សុងបូរិន​ពីបុរីអង្គរ រដ្ឋ NC។ ៤–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកបទបំពេមកអធិប្បាយ។ ៥–នាទី «ពីនេះ-ពីនោះ» របស់សាន សុវិទ្យ តបទៅនឹងសំនួរនានាពាក់ព័ន្ធនឹងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។

02Apr/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 02.04.2022

១–បទសម្ភាសន៍របស់ លោកសាស្ត្រាចារ្យអាំងជូលាន​នៃមហា​វិទ្យាល័យ​បូរាណវិទ្យាស្តីពីតួនាទីរបស់ស្ត្រីក្នុងសង្គមខ្មែរតាំងពីបូរាណមក​ ភាគ១ ។ ២–នាទីប្រជុំរឿងនិទានសូមជូនរឿង«ធនជ័យបណ្តាំប្រស្នា ពោធិសត្វលោកេស្វរៈ» ស្រាវជ្រាវនិងចងក្រងដោយ​លោក គៀត ចាន់ថុន អតីតសិស្សសាលាវិចិត្រសិល្បៈ អានដោយ​សានសុវិទ្យ ។ ៣–ចម្រៀងដើម្បីសន្តិភាពនៅអ៊ុយក្រែន “A Moonlight Night” ។ ៤–នាទី«ទស្សនៈអ្នកនិពន្ធ»រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋមីនេសូតា សហរដ្ឋអាមេរិក លើកយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់ ។ ៥–នាទី «ពីនេះ-ពីនោះ» ដោយសានសុវិទ្យ៖ ស្ថានការណ៍សឹកនៅអ៊ុយក្រែន – សេដ្ឋកិច្ចប្រទេសចិន និង​សក់ស្កូវរបស់ ស៊ីជិនពិង – អំពាវនាវសុំការគាំទ្រពីសមាជិកបុរីអង្គរ ។ល។

01Apr/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 01.04.2022

១–នាទី «សៀវភៅខ្មែរ» សូមលើកយកសៀវភៅ«ចូរនាំគ្នាជ្រកក្រោមព្រះធម៌» និពន្ធដោយលោកបណ្ឌិត​យិន ឆេងស៊ន និងរៀប​រៀងជា​អត្ថបទ​សំឡេង​ដោយលោក​សាន សុវិទ្យ៖ ២–របាយការណ៍របស់លោកអតីតប្រធានបុរីអង្គរ​ឳក សឿមរឿងបុរីអង្គរ​និងផ្សេងៗ ​មានរឿងសង្គ្រាមរុស្ស់ី-អ៊ុយក្រែនជាដើម ៣–ចម្រៀងឈ្មោះ «ស្រឡាញ់បងដល់កាន់ឈើច្រត់» ដោយអ្នកស្រីចែមស្រីលក្ខ ៤–នាទីពីនេះពីនោះដោយសាន សុវិទ្យ៕