១–នាទីប្រជុំរឿងនិទានសូមជូនរឿង«ធនជ័យបណ្តាំប្រស្នា លោកេស្វរៈ» ស្រាវជ្រាវនិងចងក្រងដោយ​លោក គៀត ចាន់ថុន អតីតសិស្សសាលាវិចិត្រសិល្បៈ អានជូនស្ដាប់ដោយ​លោកសានសុវិទ្យ។

២–បាឋកថារបស់លោកសាស្ត្រាចារ្យ​អាំង ជូលាន នៃមហាវិទ្យាល័យបូរាណវិទ្យា​ស្ដីពី​ «ព្រះលិង្គ» ឬ​ព្រលឹង ក្នុងការយល់ដឹងរបស់ខ្មែរ។

៣–ចម្រៀង​ «បាត់អូន» ច្រៀងដោយ អ្នកអង្គម្ចាស់ស៊ីសិវត្ថិ​ប៉ាណារ៉ា​សិរីវុឌ្ឍ។

៤–«ពីនេះ-ពីនោះ» ដោយ​សានសុវិទ្យ៖ ចូ​បៃដឹនធ្លាក់កូដ អាមេរិកាំង ៥៦% មិនគាំទ្រ គាំទ្រ​តែ ៤០% បក្សប្រជាធិបតេយ្យ​ចង់ដកចូ​ចេញពីតំណែង។ ហ្សេឡិនស្គី​នៃប្រទេសអ៊ុយក្រែន​ប្ដឹង​អ.ស.ប. និង តុលាការព្រហ្មទណ្ឌអន្តរជាតិ​រឿងរុស្ស៊ីសម្លាប់រង្គាលជនស៊ីវិលនៅ ក្រុង​ប៊ូឆា។