Podcast: Play in new window | Download
១–នាទីព័ត៌មានប្រចាំថ្ងៃរាយការណ៍ជូនស្តាប់ដោយអ្នកស្រីមៀន សម្បត្តិ៖

២–ភាគបញ្ចប់នៃកិច្ចពិភាក្សាតុមូលសម្របសម្រួលដោយលោកថាច់ពីយ៉ាតំណាងវិទ្យុខ្មែរពិភពលោកប្រចាំទ្វីបអឺរ៉ុបដោយមានវាគ្មិនចូលរួម លោកប៉ែន វណ្ណូអគ្គលេខាធិការនៃគណៈកម្មាធិការយុត្តិធម៌ដើម្បីខ្មែរប្រចាំប្រទេសបារាំងនិងលោកហែម វ៉ាន់ឆនរស់នៅប្រទេសបារាំងស្តីពីខ្មែរនៅក្រៅស្រុកអំពាវនាវឲ្យខ្មែរនៅក្នុងប្រទេសធ្វើពហិកាមិនចូលរួម បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២និងបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខនេះនិងសំណួរថា តើហេតុអ្វីបានជាខ្មែរនៅឯនាយសមុទ្រធ្វើញត្តិដាក់ទៅអង្គការសហប្រជាជាតិឲ្យភ្ជួរអាសនៈកៅអីខ្មែរ ឲ្យនៅទំនេរតាមរយៈតំណាងសធារណៈរដ្ឋបារាំងនិងប្រទេសឥណ្ឌូនេស៊ីដែលជាសហប្រធាននៃកិច្ចព្រម ព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១?៖

៣–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹងបញ្ចេញទស្សនៈរបស់អ្នកគ្រូស្តីពីសង្គមនិងសាសនា៖

៤–នាទីតន្ត្រីប្រចាំថ្ងៃ៖

៥–នាទី«សៀវភៅប្រលោមលោក»សូមជូនរឿង«សារ៉ាមណី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer)ប្រែសម្រួលដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាងពីសហរដ្ឋអាមេរិក៖

៦–នាទី«ប្រវត្តិសាស្ត្រខ្មែរ»រៀបរៀងដោយលោកម៉ីសុភីពីប្រទេសបារាំងដោយថ្ងៃនេះលោកនឹងបន្តរៀបរាប់អំពីកម្ពុជាសម័យអង្គរ៖

៧–នាទីពីនេះពីនោះរៀបរៀងដោយលោកសានសុវិទ្យ៖
