Podcast: Play in new window | Download

១–ភាគបញ្ចប់នៃបទសម្ភាសន៍របស់លោកហង្សចក្រាបារមីនៅសហរដ្ឋអាមេរិកជាមួយលោកហែមវ៉ាន់ឆនរស់នៅប្រទេសបារាំងជជែកគ្នាស្តីពី ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរដែលបង្កឡើងដោយវីរុសកូរ៉ូណានៅកម្ពុជា។

២–នាទី «វីរជនខ្មែរ» រៀបរៀងដោយអ្នកស្រី អៀងម៉ាឡានៃរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដែលថ្ងៃនេះអ្នកស្រីនឹងបន្តអធិប្បាយអំពីជីវប្រវត្តិរបស់លោកអាចារ្យហែមចៀវ ផ្អែកលើសៀវភៅជីវប្រវត្តិរបស់ព្រះអង្គ ក្រោមចំណងជើងថា «ព្រះបាឡាត់ឃោសនាគ ហែមចៀវ វីរបុរសជាតិ» ។

៣–នាទីសៀវភៅខ្មែរសូមជូនរឿង«មួយពាន់មួយយប់» ឬ «ឯកសហស្សរាត្រី» រៀបរៀងជាអត្ថបទ សំឡេងដោយលោកសានសុវិទ្យ ។

៤–នាទី«តន្ត្រីប្រចាំថ្ងៃ» ច្រៀងដោយលោកកុយវណ្ណា អ្នកចម្រៀងស្នេហាជាតិខ្មែររស់នៅប្រទេសបារាំង។

៥–នាទី«ពីនេះពីនោះ»រៀបរៀងដោយលោកសានសុវិទ្យ៕