១–នាទីខ្មែរថ្ងៃចន្ទដោយសុំជូនបទសម្ភាសន៍របស់លោកសានសុវិទ្យជាមួយអ្នកស្រី កែវវឌ្ឍនា ប្រធាន​អង្គការ Buddha Child​នៅប្រទេសបារាំងនិងជា​តំណាងប្រព័ន្ធវប្បធម៌និង​លទ្ធិប្រជាធិបតេយ្យ​របស់ សភាអឺរ៉ុប ស្តីពីសភាអឺរ៉ុបនិងគម្រោងជួយ ប្រទេសកម្ពុជានិងសេចក្តីព្យាយាមរបស់អ្នក​ស្រីក្នុងការ​ជម្រុញ​ឲ្យសហគ្រាសនានានៅអឺរ៉ុបចូលមកបោះទុននៅ​កម្ពុជាដើម្បីបង្កើតការងារជូន​ប្រជាពលរដ្ឋខ្មែរ។

២–សេចក្តីថ្លែងរបស់លោកព្រហ្មសៅរ៍នរ៉ាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង​ស្តីពី សារៈសំខាន់នៃការគាំទ្ររបស់សមាជិកអង្គការមួយនេះ។

៣–នាទីសៀវភៅខ្មែរសូមជូនរឿង«ចរិតផ្នត់គំនិតនិងវប្បធ៌មខ្មែរភាគ២» ស្តីពីបញ្ហាសង្គមនិងដំណោះ​ស្រាយនិពន្ធដោយលោកបណ្ឌិត យិន ឆេងស៊ន រៀបរៀងជាអត្ថបទសំឡេងដោយលោកសានសុវិទ្យ។

៤–នាទី«តន្ត្រីប្រចាំថ្ងៃ» ។

៥–នាទី«ខ្មែរអើយក្រោក​ឡើង»រៀបរៀង​ដោយលោកជាតិហង្សា។

៦–នាទីពីនេះពីនោះរៀបរៀងដោយលោកសានសុវិទ្យ៕