๑–នាទី​​​ «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA​ និយាយពីគ្រោះថ្នាក់ព្រោះតែវត្តមានយួនអន្តោប្រវេសន៍ខុសច្បាប់។
សពលោកកែមឡីធ្លាប់បានប្រាប់ថាយួននៅពេញដីសម្បទានតាមខេត្តនានានៅភូមិភាគឦសានរបស់ប្រទេស។ ​នៅក្បែរៗភ្នំពេញក៏មានភូមិនៅច្បារអំពៅណែនណាន់ទៅដោយផ្ទះយួនដែរ។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
មត្សយាគន្ធីឬ សត្យាវតីជាដើមកំណើតនៃសង្គ្រាមក្នុងរាជវង្សគុរុ មានកូនជាមួយឥសីបរាស្ហរាគឺកវីវ្យាសៈដែលជាអ្នកនិយាយរឿងមហាភារតយុទ្ធឲ្យព្រះគណេសកត់ត្រានិងបានជាមហេសីស្ដេចសាន្តានុមានរាជបុត្រា​ពីរអង្គគឺ  ចិត្រង្គតនិងវិចិត្រវីរយៈហើយបាន ចៅគឺបាន្ឌុ និងធ្ឫធរាស្ត្រដែលនឹងច្បាំងគ្នាវិនាសន្តិនៅវាលគុរុក្សេត្រ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងស្នេហាជាតិ ๑ បទឈ្មោះ «ឈាមខ្ញុំជាខ្មែរ ខ្ញុំថែដីខ្ញុំ» ច្រៀងដោយលោកខេម។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល​កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ ជំពូក ๑ ។
๕–នាទី «ពីនេះពី័នោះ» 
ចម្លើយទៅនឹងសំនួរចង់ជ្រាបនានា​ស្ដីពីលោកប្រធានាធិបតីដូណាល់ ត្រាំ​របស់អាមេរិក។