๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๓ នៃភាគ ๘ ។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
វគ្គទី ๒๕ ៖ ​ស្ដេចសីហនុប្រកាសឯករា្យពីបារាំងនៅថ្ងៃ ๙ វិច្ឆិកា ๑๙๕๓
តែពួកបញ្ញវន្តមកពីបារាំងតាំងពី ๑๙๕๒ មិនពេញចិត្ត។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងលាវភូមិភាគឦសានប្រទេសថៃកំណែភាសាខ្មែរ
ស្រិន្ទ្រឈ្មោះ «លក់គោយន្ត» ច្រៀងដោយអ្នកចម្រៀងខ្មែរស្រិន្ទ្រ
ណុក​សាយណាម។ មួយបទនេះស្នើដោយលោកស៊ុនតិកពីសាន
ហ្វ្រានស៊ិស្កូ រដ្ឋកាលីហ្វ័រន្ញ៉ា​។
๔–«នាទីសុខភាពយើង»​ 
វីតាមីន-D សំខាន់ណាស់; កង្វះវីតាមីននេះ ប៉ះពាល់ដល់គ្រប់សរីរៈ។
๕–«នាទីពីនេះពីនោះ» 
យន្តហោះក្រុមហ៊ុនជេជូរបស់កូរ៉េខាងត្បូងផ្ទុះឆេះពេលចុះចតនៅ
ក្រុង Muan ស្លាប់មនុស្សអស់ ๑๗๙ នាក់រួចជីវិត ๒ នាក់។
លោក Jimmy Carter ប្រធានាធិបតីទី ๓๙ អាយុ ๑๐๐ ឆ្នាំចាកឋាន
ហើយ ជាតិ ๑๙๒๔ មរណៈ ๒๐๒๔ ៕