๑–«នាទីវិភាគស្ថានការណ៍តុមូល» រវាងលោកថាច់ពីយ៉ាពីបារាំង
ណនហ៊ីពីបែលហ្ស៊ិក ​និងប៊ុនឆនពីហុល្លង់​ស្ដីពីការរំដោះកម្ពុជាពី
យួនហាណូយនិងគំនាបពីហាណូយឲ្យបង្រៀនភាសាយួននៅតាម
សាកលវិទ្យាល័យខ្មែរ។ វគ្គទី ๓ ។
๒–«នាទីរឿងដែលខ្មែរគួរដឹងតាមរយៈការជីកគាស់ផ្នូរប្រវត្តិសាស្ត្រ»
រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross, GA ។
​ វគ្គទី ๑๐ ៖ មហិច្ឆតាយួរអង្វែងរបស់យួនគឺប្រើយុទ្ធសាស្ត្រ​ដុងដៀន​
និង​ណាមទៀនដើម្បីលេបលាវនិងខ្មែរឆ្ពោះទៅរកឧត្តមភាពនៅ
អាស៊ីអាគ្នេយ៍។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងអាមេរិកាំង ๑ បទឈ្មោះ «Perfect» ច្រៀងដោយ
Ed Sheehan ​។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ ឌីកាអុន អានដោយលោកគិមប៊ុនស៊ន់។ វគ្គទី ๗๖ ។
ទ្រង់ស៊ីសុវត្ថិយុត្តិវង្ស​ (๑๙๑๓-๑๙๔๗) ជាបិតាលទ្ធិប្រជាធិបតេយ្យ
ខ្មែរ ហើយលោកក៏ជានាយករដ្ឋមន្ត្រីទី ๑ របស់កម្ពុជាក្នុងរបបរាជា
និយមអាស្រ័យរដ្ឋធម្មនុញ្ញ​ខណៈដែលស្ដេចសីហនុជាមនុស្សពោរពេញ
ទៅដោយក្ដីច្រណែនឫស្យា។
๕–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈសូមជូនអំណាន
នៃសៀវភៅរឿង «សំរោង​ចុង​កាល់កោះគ្មានសមុទ្ទ» និពន្ធ​ដោយ
លោកឱកសឿម ​វគ្គទី ๑๒ ។
๖–«នាទីពីនេះពី័នោះ»
ប្រកបដោយក្ដីនឹករឭកអាឡោះអាល័យយ៉ាងជ្រាលជ្រៅចំពោះ
បងស្រីអៀងម៉ាឡា (Lar Mundstock) ដែលបានចាកឋានទៅ
ហើយកាលពីថ្ងៃសុក្រទី ๖ ធ្នូ ។ ពិធីបុណ្យសពគ្រប់ ๗ ថ្ងៃនឹងប្រ
ព្រឹត្តទៅនៅវត្តមុនីសូតារាម MN នាថ្ងៃសៅរ៍ ๑๔ ធ្នូ ๒๐๒๔ ។
Bashar al-Assad និងគ្រួសាររត់មកដល់ម៉ូស្គូ តែនៅស្ថានទូតពួក
គាំទ្រក្រុម HTS បង្ហោះទង់ពួកបះបោរជាស្រេច៕