๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃ ក្រុង Norwalk, CA
អាកំណាចអតីតខ្មែរក្រហម ចរិតសត្វសាហាវ។

๒–«នាទីវិភាគស្ថានការណ៍» តាមរយៈសៀវភៅ «សុបិននិងការ
ពិត» របស់លោក​វ៉ាន់ ឌីកាអុន។ វគ្គទី ๑។

«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «En Ecoutant la Pluie» ច្រៀងដោយ Sylvie Vartan ។
«នាទីពីនេះពីនោះ» 
ខ្មែរនៅក្រៅប្រទេសបន្តទាមទាររដ្ឋាភិបាល​ហ៊ុនសែន-ហ៊ុនម៉ាណែត
ដែលបានដកខ្លួនចេញពីគម្រោងត្រីកោណ CLV នោះហើយឲ្យដោះ
លែងអ្នកតវ៉ាទាមទារដែលរេដ្ឋាភិបាលនេះបានចាប់ដាក់ពន្ធនាគារ
យ៉ាងផ្ដាច់ការជាទីបំផុតនោះ។ ដកខ្លួនចេញេពីគម្រោងព្រោះទទួល
ស្គាល់ថាខ្លួនខុស​បាតុករត្រូវ។ ​​កាលបើខ្លួនខុស​ហើយបាតុករត្រូវទៅ
ហើយម្ដេចឡើយមិនដោះលែងគេឲ្យមានសេរីភាព?
កញ្ញាស៊ិនថេវី (Thayvie Sinn) ស្ថាបនិកនិងជាប្រឌាននែអង្គការ
«Save Cambodia» ។ អំពាវនាវឲ្យខ្មែរសរសេរលិខិតទៅមេដឹកនាំ
ខ្មែរនៅភ្នំពេញ​មានគំរូឲ្យស្រាប់​នៅ savecambodia.org ។
Morton Sklar, នាយកប្រតិបត្តិអង្គការពិភពលោកដើម្បីសិទ្ធិមនុស្ស
នៃស.រ.អ.-ចៅក្រមតុលាការពលកម្មរដ្ឋបាល-និពន្ធនាយកសៀវភៅ
រឿង «ឋានៈសិទ្ធិមនុស្សនៅស.រ.អ.»​​ និង «ទារុណកម្មនៅស.រ.អ.» និង
ជាអ្នកនិពន្ធសៀវភៅឈ្មោះ «សិទ្ធិក្នុងការធ្វើដំណើរ» ។ល។