๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយ
លោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើក
យកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច
​ជួនណាត​មកជំរាបដល់វគ្គទី ๒๘ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๖ ​។
ភ្ជាប់ចំណងមិត្តភាព ចិន-អាមេរិកាំងមិនយូរមុនចិន «ឳ្យមេរៀន»
ដល់យួន ថ្ងៃ ๑๗ កុម្ភៈ ๑๙๗๕ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ក្រោយពេលដែលអូនទៅ» ច្រៀងដោយ ដួង វីរៈសិទ្ធ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់បច្ចុប្បន្នកាល»
ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុននិងអាន
ជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។
វគ្គទី ๓๐ ៖ កម្ពុជាប្រជាធិបតេយ្យ​និង​មេដឹកនាំទីងមោង៖ ខៀវ
សំផននិងសម្ដេចសីហនុ។
មេដឹកនាំពិតប្រាកដរបស់ខ្មែរក្រហមគឺ ប៉ុលពត​ឬ​សាឡុត​ ស។
ខៀវប៉ុណ្ណារី ប្រពន្ធដែលប៉ុលពតរត់ចោល ហើយស្លាប់នៅឆ្នាំ
๑๙๗๙​ ។
ពួកខ្មែរក្រហមជាខ្មែរមហាល្ងង់តែអួតចេះទើបប្រទេសវិនាស
ត្រូវយួនវ៉ៃយកបានងាយៗ។
๕–«នាទីពីនេះពី័នោះ» 
តុលាការកំពូលអាមេរិកសម្រេចដោយសម្លេង ๖ ទល់នឹង ๓ ថា
Trump មានអភ័យឯកសិទ្ធិមិនអាចប្ដឹងបានក្នុងករណីធ្វើសកម្ម
ភាពផ្លូវការ។