๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๓ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។

๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។

វគ្គទី ๕๔ «ការពិតពួកខ្មែរក្រហម ចាត់ទុកខ្ញុំជាខ្មាំង» ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ម៉ាពីនក ​មកពីណា»​ ច្រៀងដោយ ស៊ីនស៊ីសាមុត រស់សេរីសទ្ធឬា​និងប៉ែនរ៉ម។
«នាទីសុខភាពយើង» 
๕–«នាទីពីនេះពីនោះ» 
«តើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា អាចសើរើបូរណភាពទឹកដីកម្ពុជា ដែលបាត់បង់ បានឬទេ?»​អធិប្បាយដោយ​សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសលោក ស្រ៊ុនស៊្រន​និងកញ្ញាភីងសោភា។