February 26, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/02-26-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๙ វគ្គទី ๒ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃនិងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។វគ្គទី ๓๒ «ទឹកត្នោតឱសថព្យាបាលជំងឺរ៉ាំរ៉ៃខ្ញុំ» ។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងមនោសញ្ចេតនាឈ្មោះស្អីនិងច្រៀងដោយបុរសខ្មែររូបណាក៏ខ្ញុំមិនដឹងដែរទេ បន្តដោយចម្រៀងច្រៀងដោយនារីថៃ គឺនាង มินตรา น่านเจ้า (មិនត្រា ណានចាវ) ដែលខ្ញុំធ្លាប់យកបទ กลับคำสาหล่า ប្រែថា «ប្ដូរចិត្តផ្លាស់សម្ដីទៅអូន» ឬ «កុំនិយាយអ៊ីចឹង!» យកមកចាក់ផ្សាយម្ដងហើយ។ «คำแพง»ជាពាក្យថៃភូមិភាគឦសាន ដែលសំបូរទៅដោយជនជាតិលាវរស់នៅប្រែថា «មាសបង ឬមាសអូន» ឬ «ជាទីស្រឡញ់អស់ពីចិត្ត» ក្នុងន័យថា «បង ឬអូនស្រឡាញ់អូនឬបងខ្លាំងណាស់!»๔–«នាទីសុខភាពយើង» និយាយពីពហុវីតាមីន លេប ๑ ថ្ងៃតែ ๑ គ្រាប់គ្រប់គ្រាន់ហើយ។๕–«នាទីពីនេះពីនោះ» ថ្ងៃនេះមិនមាន «ពនពន» ទៀតហើយ៕