February 20, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/02-20-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេចជួនណាតមកជំរាបដល់វគ្គទី ๙ ។๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๘ ។នៅទីបំផុតយួនយល់ព្រមមិនលើកយកការទាមទារសំណងការខូចខាតសង្គ្រាមជាលក្ខខណ្ឌការចរចាជាមួយអាមេរិក ថែមទាំងអង្វរឲ្យអាមេរិកជួយនៅឆ្នាំ ๑๙๗๘ ។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនបទ «ឱ! ភ្នំពេញអើយ» ប្រគំឡើងវិញដោយប្រមូលផ្តុំឧបករណ៍បុរាណខ្មែរដ៏អស្ចារ្យ។๔–«នាទីពីនេះពី័នោះ»Trump ស្ដាប់ចៅក្រមប្រកាសកាត់ក្ដីឲ្យបង់ប្រាក់ពិន័យ ๓๕๕ លានដុល្លារ ព្រោះចូលចិត្តបំប៉ោងតម្លៃទ្រព្យសម្បត្តិកុហកគេថាខ្លួនមានហួសការពិត។សមាគមអ្នកបរឡានដឹកទំនិញប្រកាសធ្វើពហិការមិនចូលក្រុងញិវយ៉ក៕