January 28, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-28-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ឬអត្តសញ្ញាណខ្មែរ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។នៅក្នុងវគ្គទី ๒๒ នៃបទសម្ភាសន៍នេះលោកសាស្ត្រាចារ្យបន្តពន្យល់អំពីការសាងសង្គមគ្រួសារដែលរីកធំធាត់ជាប្រទេសជាតិតាមរយៈសាមគ្គីធម៌ ឬការព្រួតដៃគ្នា។๒–«នាទីនិទានចិនរឿង សាមកុក» ភាគ ๕ ណែនាំឲ្យស្គាល់ អ្នកក្លាហានម្នាក់ទៀតឈ្មោះស៊ុនជានដែលអាចបង្ក្រាបក្រុមចោរបានដោយកម្លាំងរបស់ខ្លួនតែម្នាក់ឯង។ចម្រៀងចិនម៉ុងហ្គោលីឈ្មោះ «បង្គោលសេះ» ច្រៀងដោយនាងស្អីក៏មិនដឹងផងទេ។๔–«នាទីពីនេះពីនោះ»Trump ត្រូវក្រុមប្រឹក្សាតុលាការសម្រេចឲ្យសងជម្ងឺចិត្តដល់អ្នកស្រី E. Jean Carroll ជាប្រាក់ទាំងអស់ ๘๓.๓ លានដុល្លារ! តើលោកយាយនឹងបានទេលុយហ្នឹងព្រោះ Trump នឹងឧទ្ធរសាទុក្ខ?ម្យ៉ាងទៀតចៅក្រមសាលាដំបូង Lewis Kaplan និងមេធាវី Roberta Kaplan — មិនជាប់សាច់ញាតិគ្នាទេ — របស់ដើមចោទ E. Jean Carroll ធ្លាប់ជាគ្រូនិងសិស្សហើយជាសហការីនៅក្រុមហ៊ុនច្បាប់ជាមួយគ្នា ខ្លាចសាលាឧទ្ធរណ៍គេទាត់សាលក្រមចោលលើគោលការណ៍ «ទំនាស់ផលប្រយោជន៍» នោះអី។ថ្ងៃ ๑๗ មេសា ๑๙๗๕ ជាថ្ងៃបរាជ័យរបស់សាធារណរដ្ឋខ្មែរតែជាថ្ងៃជ័យជំនះរបស់បក្សខ្មែរក្រហម។ខ្មែរក្រហមចូលរំដោះភ្នំពេញទាហានសាធារណរដ្ឋដាក់អាវុធលើកទង់ស។ចេញឲ្យអស់! ខ្មែរក្រហមបានត្រៀមបណ្ដេញអ្នកក្រុងឲ្យទៅនៅស្រុកស្រែតាមទ្រឹស្ដីម៉ៅសេទុងជាស្រេចទៅហើយ។ថ្ងៃជ័យជំនះជាការឈានទៅទៅរកនរកលោកិយ។ចាប់ផ្ដើមបណ្ដេញប្រជាជនចេញពីភ្នំពេញ។ទៅណា?ទុកឲ្យភ្នំពេញក្លាយជាទីក្រុងខ្មោចជិត๔ ឆ្នាំ៕