១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ​ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យវគ្គទី​ ១០​ ។
រឿងជំនឿស្ដីពីសាសនាជី គោរពក្រពើនិងនាងគង្ហីង​ព្រមទាំងគោលការណ៍គោរពចំពោះគ្រូទាំង ៥ មាន មេ បា​ តា ​ព្រះ ចៅ ដែលគេឃើញមានយកមកដាក់ឈ្មោះប្រាសាទបូរាណខ្មែរ នានា ដូចជា៖
ប្រាសាទ «មេ» បូន ឬ មេបុណ្យនៅបារាយណ៍ទឹកថ្លា។
ប្រាសាទ «បា» យោន ឬ បាយ័ន នៅក្នុងអង្គរធំ។
ប្រាសាទ «តា» ព្រំ ឬ តាព្រហ្ម ឋិតនៅចម្ងាយ ១ ​គីឡូម៉ែត្រខាងកើតអង្គរធំ។
ប្រាសាទ «ព្រះ» ខណ្ឌ​ ឬ ព្រះខ័នមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ពីប្រាសាទបាយ័ន និង ១,៥ គីឡូម៉ែត្រ ពីទ្វារដីឆ្នាំង ដែលជាទ្វារអង្គរធំទិសខាងជើង។
ប្រាសាទ «ចៅ» ស្រីទេវតា ឬ ចៅសាយ ទេវតា មានចម្ងាយប្រហែល 13 គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា រួចបត់ស្តាំតាមផ្លូវលេខ 60 បន្ទាប់មកបត់ស្តាំតាម ផ្លូវហ្សាដឺហ្គោល ឆ្ពោះទៅកាន់ប្រាសាទអង្គរធំ ដោយឆ្លងកាត់ខ្លោងទ្វារខាងត្បូងនៃប្រាសាទអង្គរធំ ប្រហែល 2 គីឡូម៉ែត្រ ហើយបត់ស្តាំឆ្លងកាត់ខ្លោងទ្វារជ័យប្រហែល 500 ម៉ែត្រ យើងនឹងទៅដល់ប្រាសាទចៅសាយទេវតា។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៥៦ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលម្ចាស់ក្សត្រី Sheherazade និទានថ្វាយព្រះស្វាមី Shah Sharya ទ្រង់ព្រះសណ្ដាប់ ដោយវគ្គនេះជាវគ្គបន្តនៃភាគទី ៤៦ រឿង​ «ព្រះអង្គម្ចាស់ អាហម៉ាត់ និងទេពធីតា​ប៉ារីបានួរ» ដល់ត្រង់ព្រះអង្គទាំង ៣ បញ្ចេញថ្វីដៃរបស់វិសេសជួយជីវិតម្ចាស់ក្សត្រីដែលគេប៉ងចង់បានជាជាយា។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ភក្ត្រាស្រទន់មានមន្តស្នេហ៍» ច្រៀងដោយអ្នកចម្រៀងចិន Qing Shan និងអ្នកចម្រៀងខ្មែរ ស៊ីនស៊ីសាមុត ។
៤–នាទី «ពីនេះពីនោះ»
កនយើងផ្ដើមរានព្រៃយកដីធ្វើថ្នល់ ជីកប្រឡាយបណ្ដើរៗហើយ។