១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» ប៉ុលពត​ឬ​យួនហូជីមិញ? និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​វគ្គទី ៣៧ ដែលនិយាយពីសេចក្ដីទុក្ខវេទនារបស់ខ្មែរក្រោមរបបខ្មែរក្រហម។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី១២ ។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ រៀបរៀងដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
៤–នាទី «ពីនេះពីនោះ» 
សកម្មជនមាតាធម្មជាតិ បានទទួលរង្វាន់ Alternative Nobel Prize ឬ Right Livelihood Award ពីស៊ុយអែត។ ភ្នំពេញមិនអនុញ្ញាតឲ្យជ័យលាភីទៅទទួលរង្វាន់។
Joe Biden ត្រឡប់ទៅប្រើនយោបាយ Trump ឲ្យបន្តសាងរបងព្រំដែនភាគខាងត្បូងឡើងវិញ។
ស៊ុយអែតប្រទាហាន​បង្ក្រាបក្រុម Gangs ដែលកាន់តែសាហាវឡើងៗ ។
ពួក Hamas​ នៅតំបន់ហ្កាហ្សា​បាញ់រ៉ុក្កែត ៥​ ពាន់គ្រាប់ចូលអ៊ីស្រាអែល ជាការប្រកាសសង្គ្រាមមជ្ឈឹមបូព៌ាមួយថ្មីទៀត។