October 3, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/10-03-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក David Chandler ហើយនៅក្នុងវគ្គទី ៣៤ ដែលជាវគ្គបញ្ចប់នេះមានរៀបរាប់អំពី… កម្ពុជានៅពាក់កណ្ដាលទី ២ នៃ សតវត្សទី ១៩ ក្រោមឥទ្ធិពលស្ដេចសៀមព្រះរាមទី ៣ អធិរាជយួន មិញ ម៉ាង និង ស្ដេចចក្រពត្របារាំង ណាប៉ូឡេអុងទី ៣ ។ ២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦៨ ។ ៣–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនចម្រៀងកន្ទ្រឹមខ្មែរសុរិន្ទឈ្មោះ «ចុះភ្នំឡើងភ្នំ» ៤–នាទី «ពីនេះពី័នោះ» Trump មកចូលរួមស្ដាប់ការកាត់ក្ដីលោកនៅញិវយ៉កថ្ងៃចន្ទ។ Trump ជួបចៅក្រមកាត់ក្ដី Arthur Engoron និងអគ្គមេធាវី Letitia James នៅតុលាការ។ តាលព្រឹក្ស ១ ដើម ៣០០ ដុល្លារ។