១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់
វគ្គទី ២ សម្ដែងដោយព្រះមហាវិមលធម្មពិន​សែម រឿងមិច្ឆាទិដ្ឋិព្រោះតែមិនជឿថាស្លាប់ហើយកើតឡើងទៀត។
២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ
វគ្គទី ៣០​ ស្ដីពីប្រវត្តិកងទ័ពកន្សែងស​និងផែនការកម្ទេចរណសិរ្ស FULRO។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «សារិកាព្រាត់គូ» ​ច្រៀងតំអូញដោយអ្នកស្រីរស់សេរីសុទ្ធា។
៤–នាទី «ពីនេះពីនោះ»
ចិនមានទំនប់ទប់ទឹកជាង​ 87,000 ទំនប់ គង់តែភ្លាត់ស្នៀតទំនប់ធ្លាយថ្ងៃណាមួយមិនខាន។
ទឹកជំនន់នៅស្រុកចិនហាក់ដូចជាញឹកញាប់ពេកហើយដឹង?
បាតុកម្មតវ៉ាកើតឡើង​ ៧៤១ ​កន្លែងពាសពេញស្រុកចិន។
Xi Jinping ត្រូវចាស់ទុំក្នុងបក្សកុម្មុយនីស្តចិនស្ដីបន្ទោស។
វេជ្ជសាស្ត្រជំរើសផ្សេងដែលមិនប្រើសារធាតុគីមីជាថ្នាំរក្សា។
ខ្មែរខ្លះគេថា សមរង្ស៊ីមិនសមជាមេដឹកនាំខ្មែរឡើយ​ ព្រោះជាមនុស្សប្រភេទដែលខ្មែរចាត់ទុកថា «គេចពីអាចម៍មកជាន់បន្លា៕»