June 10, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/06-10-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «ធម្មកថា» របស់លោកគ្រូអន្ទិតសានសុជាឆ្លើយតបសំនួរពីរឿងផ្ទាល់ខ្លួនក្រោយលាសិក្ខាបទនិងអធិប្បាយពីទម្លាប់ធ្វើបុណ្យហើយច្រូចទឹកព្រមទាំងឆ្លើយទៅនឹងសំនួរផ្សេងៗទៀត ។២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតាដោយថ្ងៃនេះលោកនឹងលើកយកវគ្គទី ៥ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» មកអានជូនស្ដាប់ ។៣–នាទី «តន្ត្រី»សូមជូនចម្រៀងប្រភេទដាស់សតិអារម្មណ៍ខ្មែរមួយបទឈ្មោះ «ខ្មែរអើយក្រោកឡើង!» ច្រៀងជូនស្ដាប់ដោយអ្នកចម្រៀងដែលពោរពេញទៅដោយមនោសញ្ចេតនាជាតិ កុយ វណ្ណានៅប្រទេសបារាំង ។៤–នាទី «ពីនេះពីនោះ»ពួកសត្រូវប្រើច្បាប់ប្ដឹងត្រាំរឿងឯកសារសម្ងាត់ទៀតហើយ ទាំងអស់ ៣៧ ករណី ។តំណាងរាស្ត្រពីរដ្ឋ GA ផ្ដើមបណ្ដឹងបណ្ដេញJoe Biden ពីតំណែងប្រធានាធិបតីព្រោះអសមត្ថភាព ៕