១–នាទីសៀវភៅរឿង “អាស្បូវ” របស់បណ្ឌិតអាំងជូលាន ចូលដល់វគ្គបញ្ចប់នៃជំពូក​១០​ស្ដីពីការបំបួសអាស្បូវ​ ។
បំបួសអាស្បូវនៅព្រះពិស្ណុលោក ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គទី ២ ​នៃ ការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន ​២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីការបោះឆ្នោតថ្ងៃ ២៣​ កក្កដា​២០២៣​ ខាងមុខនេះ ។
៣–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងជូនទស្សនៈស្ដីពីល្បិចកលរបស់ហ៊ុនសែនដដែលៗ គឺ រារាំងមិនឲ្យបក្សណាដែលមានសក្ដានុពលអាចយកឈ្នះបក្សចង្រៃរបស់វាបានអាចចូលរួមការបោះឆ្នោត ដូចជាប្រើឲ្យតុលាការទីងមោងរបស់វាចាត់ទុកបក្សសង្គ្រោះជាតិថាខុសច្បាប់មិនឲ្យចូលរួមបោះឆ្នោតឆ្នាំ​២០១៨ ជាដើម។ ឥឡូវនេះវាកម្ចាត់បក្សភ្លើងទៀនចេញពីបញ្ជីបក្សដែលអាចចូលរួមការបោះឆ្នោតទៀតហើយ។
ឧត្តមសេនីយ៍ ប៉ុយ ស៊ីអូង នៃកងទ័ពប៉ាថេតលាវ ធ្លាប់និយាយថា៖ បោះឆ្នោតនៅកម្ពុជាគឺជាល្បែងថ្ពិនភ្នែកកណ្ដាលថ្ងៃត្រង់របស់ហ៊ុនសែន ព្រោះអ្នករៀបចំការបោះឆ្នោតជាពួកវា​ អ្នករាប់សន្លឹកឆ្នោតក៏ពួកវា អ្នកប្រកាសលទ្ធផលក៏ពួកវាទៀត តើមានបក្សអស្ចារ្យពីណាអាចយកឈ្នះពួកវាបាន?
៤–នាទី «តន្ត្រី»
សូមជូនបទ «សុំម្ដាយលាសិក្ខា» និពន្ធនិងច្រៀងដោយអន្ទិតសានសុជា ។
៥–នាទី «ពីនេះពីនោះ»
ប្រកាសប្រាប់មូលហេតុដែលត្រូវសឹក?
បក្សរបស់ Pita Limjaroenrat រួមជាមួយបក្ស​ ៧ ​ទៀតចុះហរ្ថលេខាលើ MOU បង្កើតរដ្ឋាភិបាលចម្រុះរបស់ប្រជាជន ថ្ងៃចន្ទ ២២ ឧសភានេះ ៕