April 21, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/04-21-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download ១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៦ នៃរឿង «អាស្បូវ» និពន្ធដោយលោកសាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ ជំពូកនេះនិយាយពីផ្លូវព្រែករវាងការបួសរៀននិងសេចក្ដីស្នេហារបស់អាស្បូវនៅពេលទស្សនាពិស្ណុលោក។ ភេទនៃកាមកិលេស ឬភេទនៃក្ដីបរិសុទ្ធ? ២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ដោយថ្ងៃនេះលោកសូមជូនការកត់សម្គាល់អំពីវិធីកាឡៃប្រវត្តិសាស្ត្រខ្មែរដោយប្រទេសដទៃ។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងប្រដៅស្រីឈ្មោះ “ប្រុសព្រានស្នេហា”ច្រៀងដោយអ្នកស្រី ញ៉ឹប ដាវី ។ ៤–នាទី «ពីនេះពីនោះ» រីករាយណាស់បានធ្វើកញ្ជះយួន! ស្ដេចសីហនុចំអកសុផានុវង្សថាយកប្រពន្ធយួនភ្លេចទៅថាម៉ូនិចរបស់ទ្រង់ក៏យួនដែរ ៕