Podcast: Play in new window | Download
១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ២១ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត» របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។
២–បាឋកថារបស់លោកអាំងជូលានសាស្ត្រាចារ្យ នរវិទូប្រចាំមហាវិទ្យាល័យបុរាណវិជ្ជា ស្ដីពីសភាទន្សាយ វគ្គទី ៤ បញ្ចប់ ។
៣–នាទីតន្ត្រី សូមជូនចម្រៀងជប៉ុនឈ្មោះ «Kitaguni No Haru» ជាភាសាជប៉ុនប្រែថា រដូវស្លឹកឈើលាស់នៅតំបនខាងជើង ច្រៀងដោយ Masao Sen កាលឆ្នាំ ១៩៧៧។
– បទដដែលច្រៀងជាភាសាជប៉ុនដោយអ្នកចម្រៀងល្បីចិនតៃវ៉ាន់ Teresa Teng។
— ព្រាបសាវត្តិនិងហ៊ិមស៊ីវន យកលំនាំដើមមកច្រៀងជាភាសាខ្មែរក្រោមចំណងជើងថា
«វណ្ណៈស្នេហ៍» ។
– អ្នកចម្រៀងចិន Evon Low និង Yao Yi ច្រៀងជាភាសាចិនក្រោមចំណងជើងថា “Rong Shu Xia” ។
៤–ពីនេះពីនោះ។ — នាវាចម្បាំងរបស់រាជនាវីសៀមដែលលិច មានអាវការពារជីវិត Life Jackets តិចពេក។
– ស្ត្រីខ្មែរអាចនាំចេញស្លឹកគ្រៃទៅកាណាដាបានប្រកបដោយជោគជ័យដោយមិនបាច់ពឹងរដ្ឋាភិបាលអាខ្វាង។