Podcast: Play in new window | Download
១–អំណានសៀវភៅលោកសាស្ត្រាចារ្យជីនស្ហាបរឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យតាមគំនិតអហិង្សា» វគ្គទី ២៩ ដោយសានសុវិទ្យ។

២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ៣ នៃរឿងសត្វគោក្នុងសង្គមខ្មែរយកមកជំរាប ។

៣–និទានអារ៉ាប់សូមជូនវគ្គទី ៤៧ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនបទ «Torn between Two Lovers» ជាភាសាអង់គ្លេសច្រៀងដោយ Mary MacGregor កាលពីឆ្នាំ ១៩៧៦ ។

៥–«នាទីពីនេះពីនោះ» ថ្ងៃនេះសានសុវិទ្យនិយាយពីរឿង៖ ចិនបើកសមាជបក្ស លើកទី ២០ មានការតវ៉ាលើកបដាជេរស៊ីជិនពិង — សំនួរ៖ ហេតុអ្វីបានជាហ៊ុនសែនប្ដឹងសមរង្ស៊ីទៅតុលាការបារាំង? — សំនួរ៖ ហេតុអ្វីបានជាប្រទេសថៃយកចិត្តពូទិន បោះឆ្នោតអនុប្បវាទមិនផ្ដន្ទាទោសរុស្ស៊ីដែលឈ្លានពានយកខេត្តអ៊ុយក្រែន?

