Podcast: Play in new window | Download
១–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្គគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកចម្រៀងប្រជាប្រិយ «ម៉ាស់អើយស្រីម៉ាស់»យកមកអធិប្បាយ។
២–«នាទីប្រលោមលោក» សូមជូនវគ្គទី ២៩ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រីដែលរួមមានរឿងអាលីបាបានិងចោរ៤០នាក់ រឿងអាឡាដាំងឬអាឡាឌិននិងចង្កៀងវិសេស។
៣–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ«រាត្រីមាត់ស្ទឹងសង្កែ»ច្រៀងដោយអធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុត។
៤–«នាទីពីនេះពីនោះ» ស្ដេចខ្មែរវង្សវរ្ម័នចុងក្រោយត្រូវលំពែងតាត្រសក់ផ្អែមស្លាប់ក្នុងចំការ — បុរីអង្គរនិងក្ដីសង្ឃឹមថ្មី៕