១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី១៨) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួនជាពិសេស​យួនូបនីយកម្មកម្ពុជា​ក្រោមអំណាចរបស់ទ្រឿងមិញយ៉ាង ផ្អែកលើសៀវភៅលោក David Chandler។

២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ២១)។

៣–«នាទីតន្ត្រី» ​សូមជូនបទ «ចាំនៅតែចាំ» ច្រៀងដោយអ្នកស្រី ទៀងមុំ សុធាវី។

៤–«នាទីពីនេះពីនោះ» ចិននិងមហិច្ឆតាគ្រប់គ្រងពិភពលោកតាមរយៈគម្រោង ខ្សែក្រវាត់និងថ្នល់ដោយសាងហេត្ថារចនាសម្ព័ន្ធនៅ ១៤៩ ប្រទេសលើទ្វីបទាំង​៥​៕