Podcast: Play in new window | Download
១–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងឈិកាហ្គោ រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ១០ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

២–«នាទីប្រលោមលោក» សូមជូនវគ្គទី ២១ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» សូមជូនបទស្មូត្រសូត្រដោយព្រះគុណម្ចាស់សានសុជាស្ដីពីព្រះសម្មាសម្ពុទ្ធនិងកំណើតទង់ឆព្វណ្ណរង្សី។

៤–«នាទីពីនេះពីនោះ» នៅអាមេរិកមានសេរីភាពអាចនិយាយស្ដីជេរគេឯងដោយមិនត្រូវគេចាប់ឬបាញ់សម្លាប់មែនឬ?
