Podcast: Play in new window | Download

១–ក្នុងឱកាសខួបទី ៤៧ នៃថ្ងៃ ១៧ មេសា ១៩៧៥ សានសុវិទ្យ សុំជូនលំដាប់ព្រឹត្តិការណ៍ពីដើមឆ្នាំ ៧៥ ដល់ថ្ងៃខ្មែរក្រហមដឹកមន្ត្រីទូតបារាំងពីស្ថានទូតទៅស្រុកសៀម។

២–នាទី«ព្រះពុទ្ធសាសនា» ថ្ងៃនេះព្រះតេជគុណសានសុជា នឹងឆ្លើយសំនួរអំពីរបៀបធ្វើឲ្យចិត្តស្ងប់។

៣–នាទី«សៀវភៅប្រលោមលោក»សូមជូនរឿង«សារាម៉ានី»តែងដោយលោករ៉ូឡង់មេយែរ (Roland Meyer) បកប្រែដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយលោក នួនសុខវ៉ាងពី Norcross, GA។

៤–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយករឿងសត្វពស់ក្នុងវប្បធម៌ខ្មែរមកជំរាប។

៥–នាទីចម្រៀងថ្ងៃអាទិត្យ សានសុវិទ្យសុំជូនបទ «ស្រឡាញ់ដល់កាន់ឈើច្រត់»។