១–នាទីសៀវភៅខ្មែរសូមជូនរឿង«សុបិន និង ការពិត»និពន្ធដោយលោកវ៉ាន់ឌី កាអុន និងរៀបរៀងជា​អត្ថបទ​សំឡេង​ដោយលោកសានសុវិទ្យ។

២–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹងជូនដំណឹងអំពីពិធីបុណ្យ​បញ្ចុះបឋមសីលានៅវត្តខេមរៈពុទ្ធិការាមហៅវត្តវីឡូក្រុងឡុងប៊ិច។

៣–នាទីតន្ត្រីប្រចាំថ្ងៃ។

៤–នាទី«ប្រវត្តិសាស្ត្រខ្មែរ»រៀបរៀងដោយលោកម៉ីសុភីពីប្រទេសបារាំង​ដោយថ្ងៃនេះ​លោកនឹងរៀបរាប់​អំពីកម្ពុជាសម័យចេនឡាដីគោកនិងចេនឡាដីទឹក។

៥–នាទីពីនេះពីនោះរៀបរៀងដោយលោកសានសុវិទ្យ៕